សម្តេចតេជោបង់ការផាកពិន័យការបំពានច្បាប់ចរាចរណ៍

ថ្ងៃ ២២ មិថុនា ២០១៦ លើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះជាបានអភ័យទោសជាសាធារណៈពីការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏សម្តេចរង់ចាំការផាកពិន័យពីសំណាក់នគរបាល។ សម្តេចបានបញ្ជាក់ថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍ទេ ពេលដែលបំពានច្បាប់មិនបានពាក់មួកសុវត្ថិភាព និងទោចក្រយានយន្តគ្មានផ្លាកលេខ។ ក្រៅពីទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ សម្តេចតេជោបានកោតសរសើរនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ សម្តេចលើកឡើងថា សកម្មភាពនេះ ត្រូវយកធ្វើជាគំរូនៃការអនុវត្តច្បាប់៕

កម្ពុជា – គោលដៅវប្បធម៌ពេញនិយមលើពិភពលោក

ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព​ នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ​២០១៦” និងការប្រកាសចលនាប្រ​ឡងប្រ​ណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហា​សេនា ប​តីតេជោ ហ៊ុន សែន។ បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជា​បុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និង​បច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគត​របស់​កម្ពុជា និង​ជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាព​យ៉ាង​អស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះ​អាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែង​លើការ​សម្រប​សម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយ​​ភ្លើងសង្គ្រាម និងការអត់ឃ្លាន,…

និស្សិតថ្នាក់ឯកទេសសុខាភិបាល ចំណាត់ថ្នាក់លេខ ១ ចំនួន ៣៩ នាក់ ទទួលអាហារូបករណ៍ពីសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ

តាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃ ទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ និស្សិតចំនួន ៣៩ នាក់ ថ្នាក់​ឯក​ទេស​នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាប់ចំណាត់ថ្នាក់លេខ ១ ហើយ​ដែលត្រូវ​រៀន​​ក្នុងឆ្នាំ​សិក្សា ២០១៥ ដល់ ២០១៨ និងឆ្នាំសិក្សា ២០១៦ ដល់ ២០១៩ ត្រូវបានសម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ ផ្តល់អាហារូបករណ៍ ក្នុងម្នាក់ៗ ៣០០០ ដុល្លារសហរដ្ឋអាមេរិក។ សម្តេច​តេជោ សរសេរថា នៅចំពោះមុខ កម្ពុជាយើងមានឯកទេស ២០ ដែលជាតម្រូវការរបស់ប្រទេស។ ដូច្នេះ សូមក្មួយៗ ខិតខំសិក្សាឲ្យបានល្អ។ សម្តេចតេជោ និងភរិយា សង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាល​របស់និស្សិតទាំងអស់ នឹងបានធូរស្រាលមួយកម្រិតពីការព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលា។ សម្តេច​តេជោ បានដាស់តឿន អោយនិស្សិតទាំងអស់ ចៀសឲ្យឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើ​អបាយ​មុខគ្រប់យ៉ាង ដើម្បីការសិក្សា និងអនាគត។ សម្តេចតេជោ បានធ្វើការប្រៀបធៀបថា…