ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពលរដ្ឋខ្មែរថា ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ * សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានារបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត * សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមក្រោកឈរ គោរពវិញ្ញានក្ខន្ធសម្តេច សុខ…