សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវអនុសាសន៍៥ចំណុច ដល់និយោជក និងកម្មករ-និយោជិត ដើម្បីរួមគ្នាធានាស្ថិរភាពការងារ និងប្រាក់ចំណូលល្អ
FN ៖ ជាមួយនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សម្តេចតតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណៈការងារ និងប្រាក់ចំណូលល្អ។ ការប្រកាសនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៤៥២នាក់ មកពីរោងចក្រ៨២ផ្សេងៗគ្នា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។ អនុសាសន៍សំខាន់ៗ៥ចំណុច ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលនេះ រួមមាន៖ ១៖ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ ២៖ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។ ៣៖ រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប។ សម្តេចតេជោបានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨)…