សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយកអង្គការ UNIDO ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ សម្រាប់ជួយលើកស្ទួយសេដ្ឋកិច្ច
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ចូលជួបដើម្បីពិភាក្សាការងារ នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។ ក្នុងការឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយក្នុងជំនួបរវាងសម្តេចតេជោ និង លោក លី យ៉ុង ថាក្នុងជំនួបនោះ លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសដែលលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ដែលដំណើរការនេះ បានវិវត្តន៍ទៅមុខរលូន…