ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ និងកីឡាករ មុនចេញទៅប្រកួតកីឡា SEA Games
FN ៖ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប ចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។ ខាងក្រោមនេះជាប្រសាសាន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាមិនបានគិតថា អ្នកមានអ្នកក្រ ឬប្រទេសតូច ប្រទេសធំនោះទេ ខ្លាំងនោះទេ, ហើយសម្តេចសម្តែង នូវការសប្បាយរីករាយ ចំពោះការរីកចម្រើនលើវិស័យនៅកម្ពុជា ដែលឃើញនៅតាមទីសាធារណៈ និងសាលារៀន ចូលចិត្តលេងកីឡា។ * សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា យុវជនសម័យនេះមានឱកាសច្រើនដើម្បីបង្ហាញសមត្ថភាព និងពង្រីកនូវសមត្ថភាពរបស់ខ្លួនលើវិស័យកីឡា។ * សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការកោតសរសើរដល់គ្រូកីឡា នៅខេត្តព្រៃវែង ដែលស្នើសុំបង្កើតកីឡាកាយសម្ព័ន្ធមកសម្ដេចដែលគ្រូនៅខេត្តផ្សេងៗ មិនបានស្នើសុំ។…