ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ
FN ៖ ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រសាសន៍សំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលផ្លូវជាតិលេខ១១។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ មិនត្រឹមតភ្ជាប់អ្នកលឿង ក្រុងព្រៃវែង ទៅថ្នល់ទទឹងប៉ុណ្ណោះទេ តែក៏បានជួយទប់ទល់នឹងទឹកជំនន់ផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ ត្រូវបានចុះហត្ថលេខាខ្ចីថវិកាចិន ប្រមាណ១០៦លានដុល្លារ ពេលសម្តេចទស្សនកិច្ចនៅចិន ក្នុងចន្លោះថ្ងៃទី១៤ ដល់…