និស្សិតថ្នាក់ឯកទេសសុខាភិបាល ចំណាត់ថ្នាក់លេខ ១ ចំនួន ៣៩ នាក់ ទទួលអាហារូបករណ៍ពីសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ

តាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃ ទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ និស្សិតចំនួន ៣៩ នាក់ ថ្នាក់​ឯក​ទេស​នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាប់ចំណាត់ថ្នាក់លេខ ១ ហើយ​ដែលត្រូវ​រៀន​​ក្នុងឆ្នាំ​សិក្សា ២០១៥ ដល់ ២០១៨ និងឆ្នាំសិក្សា ២០១៦ ដល់ ២០១៩ ត្រូវបានសម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ ផ្តល់អាហារូបករណ៍ ក្នុងម្នាក់ៗ ៣០០០ ដុល្លារសហរដ្ឋអាមេរិក។ សម្តេច​តេជោ សរសេរថា នៅចំពោះមុខ កម្ពុជាយើងមានឯកទេស ២០ ដែលជាតម្រូវការរបស់ប្រទេស។ ដូច្នេះ សូមក្មួយៗ ខិតខំសិក្សាឲ្យបានល្អ។ សម្តេចតេជោ និងភរិយា សង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាល​របស់និស្សិតទាំងអស់ នឹងបានធូរស្រាលមួយកម្រិតពីការព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលា។ សម្តេច​តេជោ បានដាស់តឿន អោយនិស្សិតទាំងអស់ ចៀសឲ្យឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើ​អបាយ​មុខគ្រប់យ៉ាង ដើម្បីការសិក្សា និងអនាគត។ សម្តេចតេជោ បានធ្វើការប្រៀបធៀបថា…

ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន​ សែន៖ «ខ្ញុំគ្មានពេល និងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះទេ»

អត្ថបទ Fresh News (ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញឈ្មោះ ដែលទើបនឹងចេញផ្សាយតាមរយៈសារព័ត៌មាន Fresh News ថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹង លិខិតមួយសន្លឹករបស់លោក សម រង្ស៊ី» ភ្លាមៗបន្ទាប់ពីការចេញផ្សាយ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបនៅក្នុងវេទិការរបស់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃនេះ ដោយបានបង្ហាញភាពអាក្រក់ និងក្រឡាសារទទួលស្គាល់ នូវការប្រព្រឹត្តទង្វើរបស់ខ្លួន។ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈវិទ្យុអាស៊ីសេរីបែបនេះ, ភ្លាមៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «ខ្ញុំគ្មានពេលនិងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅក្រៅប្រទេសនោះទេ»។ សូមជំរាបថា នៅមុននេះបន្តិចមន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា​ «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី…

ប្រតិកម្មរបស់កម្ពុជាទៅលើសេចក្តីសម្រេចចិត្តរបស់សភានៃសហភាពអឺរ៉ុប

អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៦ ប្រតិកម្មតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2016/2753 (RSP) របស់សភានៃសហភាពអឺរ៉ុប ចុះថ្ងៃទី ៩ មិថុនាឆ្នាំ ២០១៦។ សេចក្តីថ្លែងការណ៍មានដូចខាងក្រោម: