សម្តេចតេជោ ហ៊ុន សែន ស្នើភាគីជប៉ុនសិក្សា ជាមួយអ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្នើឲ្យ ភាគីជប៉ុនសិក្សាជាមួយ អ្នកជំនាញកម្ពុជា អំពីការកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។ សម្តេចតេជោ បានបន្តថា ច្បាស់ណាស់ សំរាមគឺជា បញ្ហាចម្បងធំទីពីរ បន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ខណៈសម្តេច និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ «អាជ្ញាធរ សម្អាត ទីក្រុងតូក្យូ» និងជិះរថភ្លើងស្វ័យប្រវត្តិ។ អគាររោចក្រកែច្នៃសំរាមរបស់ជប៉ុនមួយនេះ មានកំពស់៦ជាន់ បំពាក់ដោយម៉ាស៊ីន កិនកម្ទេចសំរាម ហើយបែងចែកទៅតាម ប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជី និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលដឹកចេញទៅគរ នៅជាយក្រុងសព្វថ្ងៃ។ បន្ទាប់ពីបានទស្សនកិច្ច នៅរោងចក្រកែច្នៃសំរាមខាងលើនេះហើយ សម្ដេចតេជោ…