ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់
FN ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពី តំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថា សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរីករាយដែលសម្ដេច បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅពេលនេះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះសំណេះសំណាលជាមួយកម្មករ នឹងផ្អាកក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តែបន្ទាប់ពីថ្ងៃនោះ សម្តេចនឹងអញ្ជើញចុះជួបបន្តទៀតក្នុងក្របខណ្ឌទូទាំងប្រទេស។ * សម្តេចតេជោបានថ្លែងថា អាចនឹងមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាសម្តេចទើបមានជំនួបជាមួយកម្មករ កម្មការិនីក្នុងពេលបច្ចុប្បន្ននេះ។ ចម្ងល់នេះ សម្តេចបញ្ជាក់ថា ស្ថានភាពប្រទេសខុសគ្នាទៅតាមសម័យកាល ដែលតម្រូវឲ្យសម្តេចត្រូវបង្ហាញមុខ នៅតាមទីកន្លែងផ្សេងៗគ្នា តាមសម័យកាលរបស់កម្ពុជាផងដែរ។ *…