ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ សំណាល នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មាន ថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។ សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ…