ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវតភ្ជាប់ព្រះសីហនុ-កោះកុង
FN ៖ ឆ្នាំ២០២១ បានបិទបញ្ចប់ទំព័ររបស់ខ្លួនទៅហើយ តែការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ដែលជាក្តីស្រេកឃ្លានរបស់ប្រជាពលរដ្ឋនោះ គ្មានពេលបិទបញ្ចប់នោះឡើយ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ស្វាគមន៍ទំព័រថ្មីនៃឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការជួបជុំរៀបចំប្រារព្ធពិធីសាងសង់សមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកា។ តែទោះជាយ៉ាងណា យឺត ក៏នៅប្រសើរជាមិនបានសាងសង់។ * សម្តេចតេជោ ហ៊ុន…