ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ លើដីអតីតសមរភូមិសង្គ្រាម
FN ៖ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែនដីអតីតសមរភូមិដ៏ជូរចត់របស់កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ ទទួលបានសមិទ្ធផលផ្លូវតភ្ជាប់ខេត្តទាំងពីរដ៏រលើបរលោងមួយខ្សែ គឺកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការរស់នៅ និងសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសសម្ពោធនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថារយៈពេលប្រមាណ ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៤ភាគខាងជើងតភ្ជាប់បាត់ដំបង និងបន្ទាយមានជ័យ។ សម្តេចតេជោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវមួយរឹងមាំល្អ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមីន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើឱ្យលេចឡើងនូវវត្តមានផ្លូវជាតិលេខ៥។ * សម្តេចតេជោ ហ៊ុន…