សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានគណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកន្លែង!
FN ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានសាងសង់សាលារៀនកាន់តែច្រើនចាប់តាំងពីទីក្រុងរហូត ដល់ជនបទ ដើម្បីជួយសម្រួលដល់កូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលផ្ទុយពីគណបក្សនយោបាយមួយចំនួនគ្មានកសាងអ្វីក្រៅតែពីការសន្យាខ្យល់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះថា «យុវជនត្រូវការសិក្សារៀនសូត្រចាំបាច់បំផុត។ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញ ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ នេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត ព្រោះសមិទ្ធផលសាលារៀន គឺបាននិងកំពុងកសាងជារៀងរាល់ថ្ងៃ មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ»។ សូមបញ្ជាក់ថា ក្នុងដំណើរចុះជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី បានចាត់ចែងសាងសង់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ និងសិស្ស ជាបន្តបន្ទាប់ ដើម្បីបំពេញការខ្វះខាតក្នុងការអប់រំរបស់សិស្សានុសិស្ស។ ក្រៅពីការចាត់ចែងផ្តល់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងដំឡើងកម្រិតសាលាពីបឋមសិក្សា ទៅជាអនុវិទ្យាល័យ…