ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ»
FN ៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងក្រុមគ្រួសារពិតជារីករាយក្នុងការទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ។ សម្តេចតេជោថា ពាននេះនឹងក្លាយទៅការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយជំរុញវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ពានរង្វាន់ប្រធានគណៈកម្មាធិការអូរឡាំពិកអន្តរជាតិ គឺជាមោទនភាពថ្មីមួយទៀតរបស់សម្តេច និងក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡារបស់កម្ពុជាធ្លាប់មានកេត្យានុភាពល្បាញល្បី តែត្រូវបានបាត់បង់លិចលង់ទៅវិញ បន្ទាប់ពីកម្ពុជាធ្លាក់ ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្នុងនោះកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាជាច្រើន ត្រូវបានរបបប៉ុលពត កាប់សម្លាប់ផងដែរ។ * សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា…