សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យកែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថានវិញ
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ កែច្នៃតំបន់អារ៉ែង ទៅជាតំបន់ទេសចរណ៍បរិស្ថាន ដោយមិនអនុញ្ញាតឱ្យធ្វើវារីអគ្គិសនី នៅតំបន់នេះឡើយ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ លោក ខៀវ កាញារីទ្ធ បានលើកឡើងយ៉ាងដូច្នេះថា «តំបន់អារ៉ៃមិនត្រូវធ្វើវារីអគ្គិសនីទេ តែត្រូវធ្វើជាតំបន់ទេសចរណ៍បរិស្ថានវិញ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៧ កុម្ភៈ ២០១៧»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះមានរបៀបវារៈ២រួមមាន៖ ទី១៖ គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។ ទី២៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល…