សម្ដេចតេជោ៖ “ទិវាសន្តិភាពនៅកម្ពុជា”

២៦ឆ្នាំមុនថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំ ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំសម្រេចទទួល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅ ដោយចង់ផ្ញើសារ៣ ចេញទៅកាន់៖ ១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ ២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។ ៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥​៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា សាកលវិទ្យាល័យ​ធនធានមនុស្ស ដែលសម្រេចបាននូវលទ្ធផលគួរ​ជាទី​មោទនៈ ក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតឱ្យមានសមត្ថភាព ដែលជាកត្តាចាំបាច់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ​ធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាង មូលធនមនុស្ស​ឱ្យកាន់តែខ្ពស់…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

នៅវិមាន៧មករា នាព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍និង ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត។ ឯកឧត្តម ឡេ ហាយជុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណដែល សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្រ្តី…