អត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ហើយជាប់ទោសទៅតាមច្បាប់
FN ៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍តាមរយៈ Facebook ថា នៅប្រទេសកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តអំពើខុសច្បាប់ ហើយត្រូវបានតុលាការកាត់ឲ្យជាប់ទោសទៅតាមច្បាប់របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅលើ Facebook របស់សម្តេចនារសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «សូមក្មួយមើលឱយច្បាស់ នៅកម្ពុជាអត់មាន អ្នកទោសនយោបាយទេ មានតែអ្នកនយោបាយ ប្រព្រឹត្តខុសច្បាប់ហើយជាប់ទោសទៅតាមច្បាប់។ គុកសំរាប់ដាក់អ្នកមានទោស។ នៅស្រុកខ្មែយើងមាន អ្នកនយោបាយច្រើនណាស់ ហេតុអីបានអ្នកនោះមិនជាប់គុក? មកពីគេអត់ធ្វើអ្វីខុសច្បាប់ បានអត់ជាប់គុក។ ចំណុចនេះកាន់តែបង្ហាញថា កម្ពុជាអត់មាន អ្នកទោសនយោបាយទេ តែមានអ្នកនយោបាយ ធ្វើខុសច្បាប់ហើយជាប់គុក»។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងតាមរយៈ Comment នៅលើ Facebook របស់សម្តេចនៅរសៀលថ្ងៃនេះ បន្ទាប់ពីមាន Account Facebook មួយមានឈ្មោះ Pheara JP បានសរសេរថា៖ «សូមលោកពូជួយធ្វើបុណ្យចែកទានដល់ក្រុមគ្រួសារខ្មែរទាំងអស់ ពិសេសទៅទៀត…