ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ
FN ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ៖ ជាកិច្ចចាប់ផ្តើមថ្លែងសារពិសេសនាព្រឹកថ្ងៃនេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានលើកដៃប្រណមថ្វាយព្រះពរសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញរាប់បាត្រថ្វាយរាជកុសលថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ មិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។ សម្តេចតេជោ ហ៊ុន…