សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានដឹងថាឯកឧត្តម និងសហការីបានអញ្ជើញទៅទស្សនានៅខេត្តសៀមរាបហើយសង្ឃឹមថានឹងបានជាប់ចិត្ត ពេញចិត្តនឹងប្រាសាទបុរាណជាច្រើនរបស់កម្ពុជាក្នុងខេត្តសៀមរាប និងភាពស្រស់ស្អាតនៅទីនោះ។ សម្ដេចតេជោបានលើកឡើងអំពីតួនាទីរបស់ CICA ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាពនៅលើពិភពលោក ក៏ដូចជានៅអាស៊ីតែម្ដង។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមពិតជាពេញចិត្តនិងបានឃើញពីភាពស្រស់ស្អាតនៅកម្ពុជា ជាពិសេសក្នុងពេលដែលឯកឧត្តមបានអញ្ជើញទៅកាន់ខេត្តសៀមរាបគឺបានឃើញនូវប្រាសាទបុរាណរបស់កម្ពុជារាប់ពាន់ឆ្នាំដែលពោរពេញទៅដោយអត្ថន័យនៃប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ។ ឯកឧត្តមបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ…

