ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ដ្រី អាណត្តិទី៦ នាវិមានសន្តិភាព
FN ៖ បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី ជាន់ទី១ នៃវិមានសន្ដិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ, សម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនយោបាយត្រឹមតែដោះដូរមនុស្សនោះគណបក្សនយោបាយនោះនឹងស្លាប់ ហើយមេដឹកនាំនោះនឹងស្លាប់ដោយឯកោ * សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីបានថ្លែងថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយរក្សាចាស់បង្កើនថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន…