សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយកម្ពុជា ក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ នៅចំពោះលោក Ingo Karsten សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា និងជូនពរឱ្យបំពេញបេសកកម្មការទូត បានជោគជ័យនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងភាព រីករាយនិងស្វាគមន៍ចំពោះទំនាក់ទំនងល្អ របស់ប្រទេសអាល្លឺម៉ង់ តាំងពីប្រទេសនៅចែកជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ រហូតមកទល់ពេលនេះ ប្រទេស អាល្លឺម៉ង់ នៅបានបន្តជួយកម្ពុជា ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រីក និង…