សន្ទរកថា ក្នុងពិធីលៀងសាភោជន៍ នៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី។ ជាថ្មីម្ដងទៀត ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសមាជិកគណៈប្រតិភូនៃប្រទេសទាំងពីរ ដែលមានវត្តមានទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាពិតជាមានកិត្តិយសណាស់ ដោយបានទទួលធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលលើកទី ៩ ក្នុងឆ្នាំ ២០១៦ នេះ។ ចាប់តាំងពីកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី ១ ដែលប្រព្រឹត្តឡើងនៅឆ្នាំ ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់កម្ពុជា យើងទាំងអស់គ្នាសង្កេតឃើញថា បណ្ដាខេត្តដាច់ស្រយាលទាំង ១៣ មានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះរបស់កម្ពុជា,…