សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋនាំកូនទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រមទាំងស្នើឲ្យអាណាព្យបាលចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងសារបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងនោះ យើងបានប្តេជ្ញាហើយថា មិនទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬ មិនបានទទួលសេវាអប់រំឡើយ។ ទម្ទឹមនឹងនោះ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវឲ្យជនរួមជាតិ យើងទាំងអស់គ្នា ចូលនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនការឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេឲ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ និងចប់ភូមិសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹងពាក្យថា «ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ»។ ក្នុងស្មារតីនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចំរើន និងលូតលាស់ ទៅមុខ បន្ថែមទៀត»។ សម្តេចតេជោ ហ៊ុន សែន…