ប្រជាពលរដ្ឋ២៧គ្រួសារ ត្រូវបានដោះដូរដីចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី
FN ៖ លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលត្រូវដោះដូរដី ចេញពីអនុស្ថានីយ៍អូរសោម ឱ្យទៅកាន់ទីតាំងដី ស.ជ.ណ ថ្មី។ក្នុងជំនួបនេះត្រូវបានធ្វើឡើង នៅទីតាំងដី ស.ជ.ណ ថ្មី ដែលស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រ៉បនឹងផ្លូវជាតិលេខ១០) ដោយបានការចូលរួមពីលោក អេង គន្ធា អគ្គនាយរងអគ្គីសនីកម្ពុជា តំណាងលោក កែវ រតន: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គីសនីកម្ពុជា។លោក ចេង ឡៃ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរាបជូនថា គោលបំណងរបស់ក្រុមការងារ ដែលចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យមើលថា តើបងប្អូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ទទួលបានដីដែលអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការដោះដូរ ពីទីតាំងចាស់មកទីតាំងថ្មី តាមស្មារតី ស.ជ.ណ…