ប្រមុខការពារជាតិកម្ពុជា ប្រកាសថា គណបក្សប្រឆាំងនឹងត្រូវរំលាយ ហើយកងទ័ពទាំងអស់ត្រៀមខ្លួនរួចជាស្រេច ប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គមកម្ពុជា
FN ៖ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានចេញមកប្រកាសជាសាធារណៈថា គណបក្សប្រឆាំងនឹងត្រូវរំលាយនៅខាងមុខនេះ ហើយកងទ័ពទាំងអស់ត្រៀមខ្លួន រួចជាស្រេចប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គម និងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការណ៍វិវត្តន៍ថ្មីលើវិស័យសន្ដិសុខ ការពារជាតិ ជូននាយទាហានគ្រប់អង្គភាពទាំងអស់ នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ប្រមុខការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចបានជម្រាបបានជំរាបទៅកាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួចហើយថា «កងទ័ពត្រៀមខ្លួនជានិច្ចក្នុងការប្រយុទ្ធប្រឆាំងចំពោះបុគ្គលណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ»។ ការចេញមកបញ្ជាក់បែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ខាងលើនេះ បានសំដៅនៅពេលគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោលនាពេលខាងមុខ ហើយបើសិនមានសភាពការណ៍ អ្វីកើតឡើងនាំឲ្យចលនានៅក្នុងសង្គមនោះ កងទ័ពទាំងអស់នឹងចាត់វិធានការភ្លាមៗ។ សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់មេអង្គភាពទាំងអស់ ត្រូវតែត្រៀមខ្លួនជានិច្ចចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការកំចាត់បុគ្គលណាដែលចង់ផ្តួលរលំរាជរដ្ឋាភិបាល។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បក្សប្រឆាំងជាប់ឆ្នោត៥៥កៅអី មិនដែលបានធ្វើអ្វីនោះទេ ក្រៅពីធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា។ រាជរដ្ឋាភិបាលហ៊ានចាប់ប្រធានបក្សប្រឆាំងហើយ…