សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន»

បណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan), ប្រធានសាជីវកម្ម​សារព័ត៌មានមេហ្គីយ៉ុង​ (Maekyung) និងស្ថាបនិកនៃ​វេទិកា​ចំណេះដឹងពិភពលោក​, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី, និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! ជាបឋម, ខ្ញុំសូមចូលរួមអបអរសាទរដល់ ​វេទិកា​ចំណេះដឹងពិភពលោក ក្នុងឱកាស​ខួបលើកទី ២៥ នៃការបង្កើតវេទិកាដ៏មាន​សារៈសំខាន់នេះ ក្រោម​ការដឹកនាំប្រកបដោយ​បញ្ញាញាណ​របស់​ស្ថាបនិក បណ្ឌិត ឆាង ដេ វ៉ាន់ ដែល​វេទិកានេះ តែងតែប្រមូលផ្តុំ​មេដឹកនាំនៃគំនិតនៅលើពិភពលោក ទាំង​ក្នុង​វិស័យរដ្ឋាភិបាល, ឯកជន, សិក្សាធិការ និងវិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​លើបញ្ហា​ដែល​កំពុងលេចឡើងថ្មី និងបញ្ហា​ប្រឈមនានា ដែល​ជះឥទ្ធិពល​ដល់​អភិបាលកិច្ច​សកល ក្នុងបរិបទនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។​ ថ្ងៃនេះ, ខ្ញុំ​មាន​ក្តីរីករាយ​នឹង​ចែករំលែកនៅក្នុងវេទិកាដ៏ឧត្តុង្គឧត្តម​នេះ លើ​ប្រធានបទស្តីពី «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ដែលខ្ញុំ​គិតថា មានសារៈ​សំខាន់ ខណៈពេល​ដែល​ពិភពលោក​យើង​កំពុង​ជួបប្រឈមនឹងនិន្នាការ​ ដែលជំរុញ​​ការបែកបាក់, ការបែងចែក, ការរើសអើង, ការមិន​ឱ្យ​តម្លៃទៅលើ​គោលការណ៍ពហុភាគីនិយម និងបញ្ហាប្រឈមជាច្រើន ដែលជះឥទ្ធិពលដល់​សន្តិភាព, សន្តិសុខ និងអាច​បង្ក​ជាឧបសគ្គ​ដល់​ការ​អភិវឌ្ឍប្រកបដោយចីរភាព​។​ បើយើងក្រឡេកមើលថយក្រោយ, នៅពេលដែលកម្ពុជា…

សម្ដេចតេជោ ”ចូលរួមវេទិការចំណេះដឹងពិភពលោក”

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥…

សម្ដេចតេជោ៖ “សិទ្ធបញ្ចេញមតិត្រូវគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱន”

គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុក ហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។ អ្នកនៅក្រៅប្រទេសអាចរួចខ្លួន តែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេ ប្រសិនមានបទល្មើស។ សង្គមស៊ីវិលឬជនបរទេស ឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុន បើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ។