បេក្ខជនប្រលងចូលធ្វើនាយទាហាន ត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ដើម្បីតម្លៃឧត្តមតទៅថ្ងៃមុខ
FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហាន បានផ្ដាំផ្ញើដល់បេក្ខជនដែលចូលរួមប្រលងចូលធ្វើនាយទាហាត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ពីព្រោះការប្រលងជ្រើសរើសនាយទាហាននេះនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទនាពេលអនាគត។ លោកឧត្តមសេនីយ៍ឯកថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ និងការអរគុណចំពោះបេក្ខជនទាំងអស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣នេះ មានបេក្ខជនចំនួន៦,៣៩៩នាក់ ក្នុងនេះមាននារីចំនួន២,៩៩៨នាក់ចូលរួមប្រលងប្រជែងនៅតាមមណ្ឌលចំនួន៤ក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាមោទកភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យដែលជាកម្លាំងបន្តវេន។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ក៏បានក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលង រួមមាន៖ ចំណេះដឹងទូទៅ, ភាសាអង់គ្លេស និងវិញ្ញាសារកាយសម្បទា ដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទនាពេលអនាគត។ លោកឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាធ្វើយ៉ាងណាឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ…