ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥
(១) ទោះបីជីវិតពោរពេញដោយភាពផុយស្រួយ តែជំនះបានកម្លាំងសង្កត់៣ ថ្ងៃនេះគឺថ្ងៃទី២៤ ខែតុលា។ បានសេចក្ដីថា ម្សិលមិញគឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ ថ្ងៃនេះ មិនទាន់ដល់ ២៤ម៉ោងទេ បើយើងគិតពីពេលវេលាចុះហត្ថលេខា។ នៅទីនេះ យ៉ាងហោចណាស់មានឥស្សរជន ៣រូប ដែលនៅចងចាំព្រឹត្តិការណ៍នេះ។ ទី១ គឺសម្ដេចព្រះរាជបុត្រី និងទី២ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាពិសេស ទី៣ គឺឯកឧត្ដម ចែម វីឌ្យ៉ា ដែលនៅជាប់នឹងខ្ញុំក្នុងពេលនោះ ជាមួយឯកឧត្ដម ចម ប្រសិទ្ធ និង ឯកឧត្ដម អ៊ុច គឹមអ៊ន។ ឯកឧត្តម ចម ប្រសិទ្ធ គឺជាឪពុករបស់រដ្ឋមន្រ្តីដែលមកការពារច្បាប់នៅទីនេះ។ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងស្នាក់ការនៃ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលនោះ ម៉ោងថ្មើរនេះ (រវាងកម្ពុជានិង)ប្រទេសបារាំង ខុសគ្នា ៦ម៉ោង។ ខ្ញុំមិនបានដេកទេ ដោយសារត្រូវរៀបចំច្រើនរឿង មុននឹងទៅប្រជុំនៅស្ថានទូតខ្មែរនៅបារាំង ដែលពេលនោះជាព្រះរាជដំណាក់របស់ព្រះករុណាបិតា។ ខ្ញុំគួរតែរំព្ញកបន្តិចអំពីព្រឹត្តិការណ៍ខ្លះ ដែលបានកើតឡើង។ ខ្ញុំគិតថា…



