គ.ជ.ប ៖ សន្លឹកឆ្នោតបម្រុងចាំបាច់ដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត
RFI ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃពុធម្សិលមិញ បានចេញលិខិតបំភ្លឺមួយ សម្តែងការសោកស្តាយចំពោះការរិះគន់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ទៅលើការបោះពុម្ពសន្លឹកឆ្នោតបម្រុងទុកច្រើនជាង អ្នកបោះឆ្នោត ដល់ទៅ ២០%។ បក្សប្រឆាំង និងសង្គមស៊ីវិល បានណែនាំថា គួរតែបោះពុម្ពសន្លឹកឆ្នោតបម្រុងច្រើនបំផុតត្រឹម ៥% បានហើយ ដើម្បីចៀសវាងភាពមិនប្រក្រតីណាមួយ។ តែចំពោះ គជប ការបោះពុម្ពលើសចំនួននេះ គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់ ព្រោះប្រសិនបើ ការិយាល័យបោះឆ្នោតណាមួយ ខ្វះសន្លឹកឆ្នោត ការិយាល័យនោះ នឹងត្រូវបិទ ខណៈការបោះពុម្ពសន្លឹកឆ្នោត និងដំណើរការនៅថ្ងៃបោះឆ្នោត គឺជា ការទទួលខុសត្រូវរបស់ គ.ជ.ប។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី០៣ ខែឧសភា ការបោះពុម្ពសន្លឹកឆ្នោតបម្រុងលើសចំនួនអ្នកបោះឆ្នោតជាង ២០% គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់នៅ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ករណីសន្លឹកឆ្នោតខូច ដោយសាររោងពុម្ពបោះពុម្ពប្រឡាក់ ឬរហែក មន្រ្តីការិយាល័យបោះឆ្នោតហែកជូនអ្នកបោះឆ្នោតរហែកខុសពីថ្នេរ អ្នកបោះឆ្នោតគូសខុស ឬសុំផ្លាស់ប្តូរចិត្តគូសជ្រើសរើសឡើងវិញជាដើម។ គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទីបួន សរុបចំនួន ៩.៤២៦.៦០០សន្លឹក ក្នុងនោះ ចំនួនសន្លឹកឆ្នោតបម្រុង…