កិច្ចពិភាក្សាមានផ្លែផ្កា រវាង សម្តេចតេជោ និងប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ដ៍
នៅរសៀលថ្ងៃទី ២៦ តុលា នាវិមាន អេលីសេ ទីក្រុងប៉ារីស, បន្ទាប់ពីរំលឹកដោយក្តីពេញចិត្តចំពោះ ទំនាក់ទំនងទ្វេភាគី ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលបារាំងដែលបានផ្តល់ផែនទីដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់កន្លងមក និងការផ្តល់កម្ចី សម្បទាន ៤០៦ លាន EURO របស់បារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD។