ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាឆ្នាំ២០២៤-២០៣៥

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្ស ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និង ជាវឌ្ឍនភាពដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេស ពាក់ព័ន្ធការគាំពារសុខភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ធនធានមនុស្សនៅតែជាកិច្ចការសំខាន់។ មូលធនមនុស្ស នៅតែជាគន្លឹះក្នុងការកសាងជាតិ ហើយសុខភាពគឺជាចំណែកមួយក្នុងការកសាងមូលធនមនុស្ស។ សម្តេចធិបតី ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

FN ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍»។ សូមជំរាបថា សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយបានចូលរួមពិធីបិទសន្និសីទស្តីពីកម្ពុជាដែលអនាគតគ្មានអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលយុត្តិតេជោ ជាទីតាំងដ៏មានសារៈសំខាន់បង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលសម្រេចយកទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើជាកន្លែងជំនុំជម្រះមេដឹកនាំខ្មែរក្រហម ព្រោះតែការគិតគូរជាចម្បងទៅលើសុវត្ថិភាពពិរុទ្ធជនដែលជាអតីតមេដឹកនាំខ្មែរក្រហម។…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសន្និសីទ៖ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំនិងការថែទាំសុខភាព”

លោកជំទាវ អាលីស វៃរីមូ ឌីរីទូ (Alice Wairimu Nderitu) អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួម និងថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតនៃប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍៖ ការបង្ការ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ទីស្តីការគណៈរដ្ឋមន្ត្រី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ សាលយុត្តិតេជោនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា នៅក្នុងការប្រឈមមុខនឹងអតីតកាលដ៏ខ្មៅងងឹត តាមរយៈការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យ​ពូជសាសន៍ ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត។ នេះគឺជាទីតាំងដ៏សក្តិសមបំផុតមួយ ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យ ក៏ដូចជាសហគមន៍អន្តរជាតិ អាចមករៀបចំសកម្មភាពនិងកម្មវិធីផ្សេងៗ ដើម្បីរៀនសូត្រពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) វិធានការការពារ ការគ្រប់គ្រងចរាចរណ៍ ថែមដោយការការពារសុវត្ថិភាពពិរុទ្ធជន ពេលសវនាការម្ដងៗ តម្រូវឱ្យជ្រើសយកទីតាំងបញ្ជាការកងទ័ពជើងគោកធ្វើសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីយល់ដឹងបន្ដិចអំពីទីតាំងនៃការរៀបចំប្រារព្ធការកាត់ទោសខ្មែរក្រហមនៅទីនេះ។ ខ្ញុំគួរតែត្រូវរំលេចឱ្យ​ឃើញ…