សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម
នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅក្នុងឱកាសនោះឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ…