សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង៨០០នាក់ ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅទីរួមខេត្តព្រះវិហារ។ នេះជាបេសកកម្មលើកទី២០ និងចំនួន២៣ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង ,ប៉ៃលិន ,ខេត្តក្រចេះ ,មណ្ឌលគិរី ,រតនគិរី ,ស្ទឹងត្រែង និងព្រះវិហារ នាថ្ងៃនេះ។ តាមរបាយការណ៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តព្រះវិហារស្ថិតនៅភាគឧត្តរនៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃប្រមាណជាង១៣ពាន់គីឡូម៉ែត្រក្រឡាបែងចែកជា១ក្រុង ៧ស្រុក ៤៩ឃុំ២សង្កាត់ និង២៣២ភូមិ។ ខេត្តព្រះវិហារមានសម្បត្តិធនធានធម្មជាតិព្រៃឈើ…

ប្រសាសន៍សម្តេចតេជោ លើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ

ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២​។ ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ បង្ហោះផ្សាយលើគណនី Facebook: Matichon Weekly มติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២​ បានចែងថា៖ «នៅពេលដែលប្រទេសពីរបានកំណត់ព្រំដែនរវាងគ្នាទៅវិញទៅមក គោលបំណងដ៏សំខាន់បំផុតមួយ គឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់»។ គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើងនោះ នៅតែអាចត្រូវបានគេជជែកវែកញែក ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា។ នៅក្នុងចំណោមស្ថានភាពនៃជម្លោះរវាងថៃ និងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មានចំណុចគួរឱ្យចាប់អារម្មណ៍មួយ ចេញពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២​នេះ។ ជាក់ស្តែងចំណុចនេះជារឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះសាលក្រមដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះ…

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី

នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរីចំនួន ៧៨៥នាក់ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងបានលុង ខេត្តរតនគិរី។ នេះជាបេសកកម្មលើកទី១៨ និងចំនួន២១ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង ,ប៉ៃលិន ,ខេត្តក្រចេះ ,មណ្ឌលគីរី និងរតនគិរី នាថ្ងៃនេះ។ តាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឱ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មាន​ចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា…