សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន
នៅរសៀលថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល១០ឆ្នាំហើយ នៃមរណភាព របស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម។ ក្នុងឱកាស អញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៌រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល។ សម្តេច អគ្គមហាធម្មពោធិសាល ជា…