សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន១១៨៩នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយចាប់ផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ។ តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា​ មានក្រឡាផ្ទៃ ១៥ ០៦១គីឡូម៉ែត្រក្រឡា មានក្រុង១, ស្រុក៨, ឃុំ៧៣, សង្កាត់៨ និងមានភូមិ ៧៦៥។ កំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

FN ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកនេះកូនស្រីរបស់សម្ដេច ចូលរួមក្នុងកម្មវិធីនេះផងដែរ។ កូនស្រីរបស់សម្ដេចចាប់អារម្មណ៍ និងរីករាយដែលបានចូលរួម។ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមន្សរីករាយ ដែលបានអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រជូនគរុសិស្ស និស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុងឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសវិស័យអប់រំកាយ និង កីឡា សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន…

ការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងដំណើរ ទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេស មន្រ្តីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ ខ្ញុំនិងសហការី មានការរីករាយដែលបានមកទស្សនកិច្ច ពិនិត្យមើលអគារដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពនៃនាយករដ្ឋមន្រ្តីរួចហើយ។ ការមកដល់របស់ខ្ញុំនេះ គឺទើបនឹងសម្រេចកាលពីអាទិត្យដែលឯកឧត្តម គង់ វិបុល បានចូលទៅរាយការណ៍ឱ្យខ្ញុំ, ជាមួយការសុំយោបល់ពីឯកឧត្តម អ៊ុច បូររិទ្ធ អំពីទីកន្លែងនៃការប្រជុំប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភា (Inter-Parliamentary Speakers’ Conference -ISC) ដែលគ្រោងធ្វើក្នុងខែសីហា ខាងមុខនេះ។ ខ្ញុំក៏សម្រេចភ្លាមថា មកទស្សនកិច្ច ហើយនិងពិនិត្យមើលទីកន្លែងនេះ ដើម្បីកំណត់ទីតាំងការប្រជុំប្រធានព្រឹទ្ធសភា ប្រធានសភា ដែលមានជាង ៤០ប្រទេស នឹងត្រូវអញ្ជើញមក។ សូមយកឱកាសនេះបញ្ជាក់ថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងត្រូវដឹកនាំការប្រជុំ ខ្ញុំសូមប្រកាសសម្រេចយកទីស្នាក់ការនេះធ្វើជាទីកន្លែងប្រជុំអន្តរជាតិដ៏ធំនេះ។ ខ្ញុំមិនច្បាស់ថាតើនាយករដ្ឋមន្រ្តីនិងគណៈកម្មការរៀបចំការប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូន…