សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម បឺណ័រ ឌីស្ប៉ា (Benoît DISPA) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះគឺជាផ្នែកមួយដែលចូលរួមចំណែកឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ហើយសម្ដេចសង្ឃឹមថា ឯកឧត្តមនឹងរីករាយនៅក្នុងការស្នាក់នៅ ក៏ដូចជាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានាពេលនេះ។ ជាការឆ្លើយតប ឯកឧត្តម បឺណ័រ ឌីស្ប៉ា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយបានឃើញពីភាពរីកចម្រើនរបស់កម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពធន់ដោយសារតែប្រទេសនេះបានឆ្លងកាត់នូវឧបសគ្គ ជាច្រើនកាលពីអតីតកាល ដូចជាក្នុងរបបប្រល័យពូជសាសន៍…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Marie-France Lalonde សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ និងប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវគឺជាការចូលរួមចំណែកដល់ការដំណើរការនៃកិច្ចប្រជុំកំពូលនេះឱ្យទទួលបាននូវភាពជោគជ័យ ហើយជាការផ្ដល់តម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ លោកជំទាវបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយជារួមសម្រាប់ប្រទេសកម្ពុជាដែលបានស្វាគមន៍ចំពោះលោកជំទាវ និងប្រតិភូដោយប្រជាជនពោរពេញដោយស្នាមញញឹម។ លោកជំទាវបានលើកឡើងថា បើទោះបីជាប្រទេសទាំង២នៅឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកាណាដា និងកម្ពុជាមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវក៏បានសង្កត់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដែលមានការរីកចម្រើនដែលមកដល់ពេលនេះមានប្រមាណជាង២ពាន់លានដុល្លារដែលជាទំហំពាណិជ្ជកម្មមួយដែលមានការកើនឡើងជាលំដាប់ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានលើកឡើងទៅកាន់សម្ដេចតេជោដោយធ្វើយ៉ាងណាលោកជំទាវចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងកាណាដា បង្កើតនូវចំណងមិត្តភាពរវាងគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះវីរភាពរបស់សម្ដេចតេជោដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដឹកនាំកម្ពុជាឱ្យមានស្ថិរភាពមានសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់លោកជំទាវជាពិសេសការលើកឡើងពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍វត្តមាន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំងនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា និងបារាំងជាពិសេសគឺ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle អតីតប្រធានាធិបតីបារាំង។ សម្ដេចតេជោក៏បានលើកឡើងចំពោះឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ថា សម្ដេចបានឃើញនូវសកម្មភាពរបស់ ឯកឧត្តមប្រធានាធិបតីនៅពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានចំណាយពេលក្នុងការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ ឯកឧត្តម និងលោកជំទាវ ក៏បានដើរទស្សនាកម្សាន្តនៅមាត់ទន្លេក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ហើយសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម សម្ដេចបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានៅពេលនេះ…