ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងាររុះរើសំណង់ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើសម្តេចឈឺក្បាលធ្វើអ្វីក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋាន បើមិនមានភាពចាំបាច់ទេនោះ? * សម្តេចតេជោ ហ៊ុន…

សុន្ទរកថា ថ្លែងក្នុង ពិធីបើកវទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»

សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក, សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម, លោកជំទាវឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុម ប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក តាន់ ស៊ឺ មៃឃើល យ៉ូ (Tan Sri Michael Yeoh) ស្ថាបនិក និងជា ប្រធាន វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី ប៉ាស៊ីហ្វិក ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង ពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វិក…

ការបណ្តុះបណ្តាលធនធានមនុស្សសំខាន់ក្នុងចរន្តសាកលភាវូបនីយកម្មពេលបច្ចុប្បន្ន

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលនិស្សិតជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និងក៏ជាមោទនភាពមួយដ៏ធំធេងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង កាន់តែមានធនធានមនុស្សប្រកបដោយសក្តានុពលបន្តកើនឡើង។ លោកបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលស្ថានការណ៍ និងដាក់ទិសដៅបន្ទាន់ ដោយរៀបចំឱ្យមានការបង្រៀនតាមអនឡាញ និងសូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមសម្របសម្រួលបត់បែនតាមកាលៈទេសៈនេះ។ ក្នុងន័យនេះ ស្ថានភាពនៃវិបត្តិកូវីដ១៩ ពិតជាបានពន្លឿននូវការចាប់យកបច្ចេកវិទ្យា…