សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុថេរៈ សម្តេចគ្រប់ព្រះអង្គជាទីសក្ការៈ,សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកសាស្រ្តាចារ្យក្មួយៗនិស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ (១) សូមអ្នកនិពន្ធបទចំរៀង និពន្ធអោយបានត្រូវតាមទីកន្លែង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរូមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (ជាការផ្តួចផ្តើមគំនិតរបស់)សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី … សូមអ្នកនិពន្ធចម្រៀងធ្វើការកែតម្រូវនូវបទនិពន្ធ។ ចម្រៀងនេះជាចម្រៀងដែលទាក់ទិននឹងវត្តនៅសាកលវិទ្យាល័យព្រះសីហមុនី បែរជាអ្នកចម្រៀងទៅច្រៀងអបអរសាទរអំពី(ឈប់រកមើលបន្តិច)។ បើជ្រុលបាននិពន្ធហើយ និពន្ធឲ្យត្រូវទៅ។ កុំលឿនពេក។ មួយថ្ងៃគឺមិនដឹងថាចេញប៉ុន្មានបទទេ។ បើវាច្រើនពេកអញ្ចឹង និយាយតាមត្រង់ សូម្បីតែខ្ញុំព្រះករុណាខ្ញុំ ក៏អត់មានពេលស្តាប់ដែរ។ អ្នកនិពន្ធគាត់និពន្ធលឿនពេក។ និពន្ធគេស្តាប់បានតែមួយថ្ងៃ រួចផុតពីហ្នឹងទៅ។ ការពិតជួនកាលបទខ្លះប្រហែលជាគេអត់បានស្តាប់ទេ។ សុំរកមើលបន្តិច។ សម្ពោធនៅព្រះសីហមុនីនេះទេ ប៉ុន្តែទៅជាចម្រៀងទៅច្រៀងនៅព្រះសីហនុឯនោះវិញ។ វាអញ្ចេះទៅទៀត។ admin channel telegram របស់ខ្ញុំព្រះករុណាខ្ញុំ ក៏យកទៅផ្សាយក្នុងហ្នឹងទៀត មិនបានពិនិត្យឲ្យដិតដល់ទេ។ គិតតែពីឃើញគឺចុចចូលទៅបណ្តោយ។ (២) អ្នកចម្រៀងមិនទាន់ស្លាប់ តែចម្រៀងស្លាប់បាត់ លោក ប៉ែន វិបុល ឥឡូវដូចជាអនុរដ្ឋលេខាធិការក្រសួងធម្មការ នៅក្នុងនេះដាក់បទអបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ចម្រៀងនោះក៏ចាក់ផ្សាយទៅ។…