កូរ៉េខាងត្បូង ព្រមព្រៀងផ្តល់ឥណទានសម្បទាន ជាង៦៣លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ
FN ៖ កូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន៦៣.៨៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក OH Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា, លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងឥណទានលើកទី ២១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ…