សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល CLMV លើកទី ៨ ក្រោមប្រធានបទ៖ «ចាប់យកឱកាសកសាងអនាគត, កាលានុវត្តភាព និងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ CLMV ដើម្បីសមាហរណកម្ម តំបន់ និងការប្រកួតប្រជែងផ្នែកខាងសេដ្ឋកិច្ចខ្លាំងជាងមុន»
– ឯកឧត្តមថ្នាក់ដឹកនំានៃបណ្តាប្រទេសជាសមាជិក CLMV – ឯកឧត្តមអគ្គលេខាធិការអាស៊ាន -លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិគណៈកម្មាធិការសង្គម និង សេដ្ឋកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ជាថ្មីម្តងទៀត ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានបន្តចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV លើកទី ៨ នាពេលនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ គូសបញ្ជាក់ជាថ្មី អំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការកសាងសហគមន៏សេដ្ឋកិច្ចអាស៊ាន និងវាយតម្លៃខ្ពស់ លើវិភាគទាននៃកិច្ចសហប្រតិបត្តិការរបស់យើង ចំពោះការកាត់បន្ថយគម្លាតអភិវឌ្ឍន៏ក្នុងតំបន់ និងការលើក កម្ពស់សុខុមាលភាព និងគុណភាពនៃការរស់នៅរបស់ប្រជាជនយើង។ ជាការពិត យើងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងការកសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាពជាប្រពៃណី និងការពង្រឹង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព តាមរយៈការអនុវត្តរបៀបវារៈ នៃការសម្របសម្រួល គោលនយោបាយកាន់តែជិតស្និទ្ធ និងការធ្វើសកម្មភាពរួមគ្នា ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាក៏ដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមចំពោះមុខជាច្រើនផងដែរ មានជា- អាទិ៍ កង្វះធនធាន និងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ផលវិបាកនៃការប្រែប្រួលអាកាសធាតុ និង ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ក្នុងស្ថានភាពបែបនេះ…