សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦៖ ភាពជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ «ជំរុញការងារ ទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់, កំណើន និងការអភិវឌ្ឍ»
– ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលផ្តោតលើប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់ កំណើន និងការអភិវឌ្ឍ» ដែលជាប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន។ ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាខួបលើកទី ១០ នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។ សន្និសីទនេះ តែងផ្តល់ឱកាសដ៏វិសេសសម្រាប់ឱ្យមន្ត្រីរាជរដ្ឋាភិបាល, តំណាងមកពីវិស័យឯកជន, អ្នកស្រាវជ្រាវ,អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាមកជួបជុំគ្នា ដើម្បីពិនិត្យអំពីសមិទ្ធិផលសម្រេចបានក្នុងពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលបានកំណត់ឤទិភាពចម្បងចំនួន ៤ គឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ ការពិត ឤទិភាពទាំង ៤ នេះ ត្រូវបានកំណត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ។ តទៅមុខ…