ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ
FN ៖ ក្រចេះជាន់ថ្មី ដីសន្តិភាព ផ្លូវស្ពានព្រោងព្រាត រំលេចវត្តមាន។ ជាអំណរក្រៃលែងសម្រាប់ពលរដ្ឋខេត្តក្រចេះនៅដើមឆ្នាំ២០២៣នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវចំណងដៃដ៏ពិសិដ្ឋ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីដោះស្រាយការលំបាក ការធ្វើដំណើរប្រចាំថ្ងៃ។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សម្បើមសម្រាប់អ្នកខេត្តក្រចេះ ដែលមិនធ្លាប់មាននោះឡើយ។ ស្ពានឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…