រដ្ឋមន្រ្តី វង សូត៖ បេឡាជាតិអតីតយុទ្ធជន ធ្វើឲ្យចំណេញថវិកាជាតិជាង៧០ម៉ឺនដុល្លារអាមេរិក ពីការលុបឈ្មោះគ្រួសារ អតីតយុទ្ធជនជិត៥ពាន់នាក់ ចេញពីបញ្ជីបើកប្រាក់ប្រចាំខែ
FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ឆ្លងតាមរបាយការណ៍ លទ្ធផលការអនុវត្តការងារឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន បានរៀបចំផែនការ យុទ្ធនាការ ចុះត្រួតពិនិត្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលអវត្តមានមិនមកបង្ហាញមុខធ្វើបច្ចុប្បន្នភាព រយៈពេល០៣ខែ បានចំនួន ៥,៩០២ នាក់ និងលុបចេញពីបញ្ជីបើកប្រាក់ប្រចាំខែ ចំនួន ៤,៦៧១ នាក់ ធ្វើឲ្យចំណេញថវិកាជាតិប្រមាណជាង ៧០ ម៉ឺន ដុល្លារអាមេរិក។ រដ្ឋមន្រ្តីបានបន្ថែមទៀតថា របាយការណ៍ដដែល បានបង្ហាញទៀតថា បេឡាជាតិអតីតយុទ្ធជន បានជំរុញការបើកប្រាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យដល់មូលដ្ឋានរស់នៅផ្ទាល់របស់គ្រួសារសព, ការអនុវត្តសេវាប្រើប្រាស់ កាត អេធីអ៊ឹម (ATM) ជូនអតីតយុទ្ធជនជានិវត្តជនជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយពុំមានបង់ថ្លៃសេវា អាចប្រើប្រាស់ប័ណ្ណគណនីបៀវត្ស/ប័ណ្ណព័ត៌មានគណនី ជំនួសគ្នាបាន ក្នុងការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងមានកិច្ចសហការល្អ ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី-ខេត្តជាដើម។ រដ្ឋមន្រ្តី វង…