ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើប​សាង​សង់រួចរាល់។ អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា តែពិធីសម្ពោធត្រូវបាន​រៀប​ចំឡើងរួមគ្នានៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីសម្ពោធ​សមិទ្ធ​ផលដ៏មានគុណតម្លៃសម្រាប់វិស័យអប់រំលើទឹកដីខេត្តកំពង់ធំនេះ ក៏មានការអញ្ជើញ​ចូល​រួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាមកពីសមាគមឧកញ៉ាកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តយ៉ាង​ច្រើន​កុះ​ករ។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ខ្នង សរុប៥៥ បន្ទប់ នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» នាពេលនេះ។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង

FN​ ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​ក្នុងខេត្តបាត់ដំបង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពលរដ្ឋនៅតាមទល់​ដែន​ជួបគ្រោះបន្តបន្ទាប់។ ក្រៅពីរងគ្រោះដោយសារសង្គ្រាមហើយ មកជួបនឹងគ្រោះជំនន់​ទឹកភ្លៀង​ទៀត តែបានបង្ហាញនូវភាពធន់របស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាល់ពេលប្រជាពលរដ្ឋមាន​ការ​លំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ។ សកម្មភាពទាំងនេះ បង្ហាញថា គ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

FN ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីប្រវត្តិនៃការប្រឡងបាក់ឌុប និងជំនួបរវាងនាយករដ្ឋមន្ត្រី និងសិស្សនិទ្ទេស A ដែលបានចាប់ផ្តើមក្នុងដំណាក់កាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៤។ សម្តេចមហាបវរធិបតី បញ្ជាក់ថា សម្តេចនឹងបន្តរក្សាកម្មវិធីសំណេះសំណាលនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…