ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា
FN ៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបញ្ចប់ការសិក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩។ និស្សិតដែលទទួលសញ្ញាបត្រនេះរួមមាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី២៣នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា៖ * ជាកិច្ចចាប់ផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញឯកសណ្ឋានថ្មីដោយមានបង់កក្រមា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាឯកសណ្ឋានក្នុងសម័យជំងឺកូវីត១៩។ សម្តេចតេជោ បានបន្ថែមថា បើទោះបីចប់បញ្ហាកូវីត១៩ ក៏សម្តេចនៅតែប្រើដែរ។ * សម្តេចតេជោ ហ៊ុន សែន…