កម្ពុជានាំចេញផ្លែស្វាយស្រស់ជិត ៣ម៉ឺនតោន!
FN ៖ ខែមករាឆ្នាំនេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ជិត៣ម៉ឺនតោន ក្នុងផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យ ១១ ៦៣៨តោន និងផ្លែស្វាយស្រស់គ្មានវិញ្ញាបនបត្រភូតគាមអនាម័យ ១៨០០០តោន។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិចតា ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហិចតា ក្នុងនោះទទួលទិន្នផលជាមធ្យមចំនួន១៦តោន ក្នុង១ហិចតាសម្រាប់១រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៤៤៨ ៦៧៧តោន។ កម្ពុជាបានចុះកិច្ចព្រមព្រៀងលើការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន និងកូរ៉េ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមហ៊ុន Hyundai Agro (Cambodia) កាលពីខែមករា ឆ្នាំ២០២១ បាននាំចេញផ្លែស្វាយកែវរមៀតស្រស់ជាង ១តោនទៅកូរ៉េរួចមកហើយ ក្រុមហ៊ុនមានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ ចំណែកប្រទេសចិន គឺនៅមិនទាន់បាននាំចេញនៅឡើយទេ ដោយពេលបច្ចុប្បន្នក្រសួងកំពុងសិក្សាវាយតម្លៃលើក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំ ដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនគ្រប់លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ អគ្គនាយកដ្ឋានកសិកម្ម ក៏បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្មផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន…