សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ នៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីលោកនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួនហ្វ៊ុក និង លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួលពី Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។ ក្រៅពីនោះ ក៏មានការចូលរួមពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិសភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជា ចំនួន១០រូបចូលរួមផងដែរ។ នៅក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នា ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅ…