ព័ត៌មានសង្ខេបស្តីពីកិច្ចប្រជុំពូលអាស៊ានលើកទី ២៨-២៩ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ យកចេញពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦
កាលពីម្សិលមិញនេះ មេដឹកនាំអាស៊ានទាំង១០ ប្រទេស បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅ តំបន់។ ពិធីចុះហត្ថលេខានេះ ទទួលបាននូវការគាំទ្រពីមេដឹកនាំអាស៊ានទាំងអស់ដែលបានខិតខំរួមគ្នាដើម្បីសម្រេច បាននូវចក្ខុវិស័យអាស៊ានក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់ រហ័សទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ ក្រោយពីពិធីចុះហត្ថលេខារួចមក ប្រមុខដឹកនាំអាស៊ានបានអញ្ជើញជួបដាច់ដោយឡែកៗពីគ្នាជាមួយប្រតិភូ តំណាងអន្តរសភាអាស៊ានតំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ ធុរកិច្ច អាស៊ាន។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្វសហការដ៏ទូលំទូលាយដល់ផ្នែក រដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពជាច្រើនក្នុងរយៈពេលកន្លងមក ពិសេសការ ឈានទៅបង្កើត សហគមន៍អាស៊ានកាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ។ ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំអាស៊ានទាំងអស់បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ របកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សា ភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួត ប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួមទាំងអនុសាសន៍ទាំង ១០ ចំណុចដែលទើបត្រូវបានលើកឡើងដោយក្រុមប្រឹក្សាភិបាលបានផ្តល់យោបល់ធុរកិច្ចអាស៊ានដើម្បី សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម…