សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ក្នុងពិធីជួបជុំសំណេះសំណាល និងពិសាអាហារ សាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា
ថ្ងៃនេះ យើងមានឱកាសបានមកជួបជុំគ្នាម្តងទៀត នៅក្រោមបរិយាកាសដ៏សែនរីករាយ និងមានសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត! ជារៀងរាល់ឆ្នាំ ខ្ញុំនិងភរិយាតែងតែពិនិត្យតាមដានរាល់ព្រឹត្តិការណ៍កីឡា ជាពិសេស សុខទុក្ខកីឡាករ កីឡាការិនីដែលបាន និងកំពុងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត។ ជាមួយនេះ ក្រោមម្លប់ និងគុណតម្លៃនៃសន្តិភាពបានកំណត់គោលដៅនៃយុទ្ធនាការអប់រំសង្គមនិងផ្សព្វផ្សាយប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡាមួយមុខ” “កម្ពុជាស្អាត” “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន”។ កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសាដើម្បីត្រៀមខ្លួន ប្រកបដោយសមត្ថភាព ពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងស្មារតីនេះ ខ្ញុំតែងតែដាស់តឿនឲ្យមហាគ្រួសារកីឡា ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គម-វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ គឺជាមោទនភាពជាតិដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡា ដែលមានវត្តមានចូលរួមនាពេលនេះ។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម…