សម្តេចតេជោ ហ៊ុន សែន ចង់រៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរតាមនាវា WESTERDAM ដើម្បីបង្ហាញបេះដូងមនុស្សធម៌របស់កម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីបំណងចង់រៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរតាមនាវា Westerdam ដើម្បីបង្ហាញបេះដូងមនុស្សធម៌របស់កម្ពុជា។ នេះបើតាមការប្រកាសតាម Facebook សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីព្រកមិញថ្ងៃទី១៧ ខែកុម្ភៈ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឱ្យចតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើទេសចរណ៍មួយចំនួន ដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា) នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអ្នកទេសចរចំនួន៥០០នាក់បានមកស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះ ចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ឱ្យ សាលាក្រុងភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល…